តើយើងត្រូវធ្វើអ្វូខ្លះដើម្បីធ្វើឲ្យតម្លៃអចលនទ្រព្យរបស់អ្នកកើនឡើង?
ក្នុងនាមជាម្ចាស់ផ្ទះ ឬម្ចាស់គម្រោង ការរៀបចំផ្ទះប្រកបដោយប្រសិទ្ធភាពជាផ្នែកមួយក្នុងការបង្កើនតម្លៃរបស់អចលនទ្រព្យរបស់អ្នក។ ការផ្តោតនិងផ្ចិតផ្ចង់ទៅលើសោភ័ណ្ឌភាព ភាពទាក់ទាញនៃបរិបថអាគារ ការប្រើប្រាស់ពណ៌ លំហូរខ្យល់ ពន្លឺ និងការដាក់គ្រឿងសង្ហារឹម ជាយុទ្ធសាស្រ្តដើម្បីបង្ហាញពីលក្ខណៈពិសេសនៃផ្ទះរបស់អ្នក។ បរិយាកាសខាងក្រៅ ក៏ជាផ្នែកមួយផ្នែកមួយ ជួយបង្កើនតម្លៃនៃអចលនទ្រព្យរបស់អ្នកផងដែរ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការចែករំលែកគំនិតចំនួន១០ ដើម្បីជាយោបល់ក្នុងការជួយដល់លោកអ្នកដែលមានបំណងចង់បង្កើនតម្លៃអចលនទ្រព្យរបស់អ្នក។
១. ផ្តោតលើបំបន់សំខាន់ៗ ៖ ក្នុងផ្ទះនិមួយៗ មានទីតាំង៣កន្លែងដែលភ្ញៀវតែងតែចាប់អារម្មណ៍ខ្លាំងជាងគេនៅពេលពួកគេចូលមកក្នុងផ្ទះដំបូង។ ទី១ គឺបន្ទប់ទទួលភ្ញៀវ ដែលភាគច្រើនយើងត្រូវការរៀបចំឲ្យមានភាពស៊ីសង្វាក់គ្នា ទាំងការប្រើប្រាស់ពណ៌ គ្រឿងសង្ហារឹម កម្រាលព្រំ ឬខ្នើយ ដែលបានរៀបចំ ត្រូវតែស្ថិតក្នុងលំហតែមួយ។ ទី២ ផ្ទះបាយ បន្ទាប់ពីពិនិត្យល្អិតល្អន់នៅបន្ទប់ទទួលភ្ញៀវរួចហើយ អតិថិជននឹងចង់ទៅមើលផ្ទះបាយ ដែលជាកន្លែងគាត់ត្រូវការប្រើរាល់ថ្ងៃ។ ដូច្នេះ ផ្ទះបាយលោកគួរតែរៀបចំឲ្យមានភាពទាក់ទាញ ដូចជាទូចង្រ្កាន ទូររៀបចំទុកដាក់ចានឆ្នាំង ដែលមានលក្ខណៈទំនើបទៅតាមបរិបថដែលពេញនិយមនៃរបថនៃការរស់នៅរបស់មនុស្សសម័យថ្មី កាន់តែប្រសើរ។ ទី៣ គឺបន្ទប់គេង, បន្ទប់គេងជាកន្លែងដែលយើងអាចនិយាយបានថា ជាកន្លែងសម្រេចចិត្តចុងក្រោយរបស់អតិថិជន ថាគួរទិញឬមិនទិញ។ យើងអាចរៀបចំយ៉ាងណាឲ្យមានភាពទាក់ទាញ ទាំងប្រើប្រាស់ក្រណាត់នៃកម្រាលពូក ពន្លឺ និងបរិយាកាសខ្យល់ ដើម្បីផ្តល់នូវអារម្មណ៍ផាសុកភាពដល់អតិថិជន។
២. បង្កើតចន្លោះមុខងារក្នុងលំហ ៖ ក្នុងចំនុចនេះ គឺយើងចង់នាំលោកអ្នកច្នៃបង្កើតកន្លែងទំនេរទៅប្រយោជន៍អ្វីមួយ។ ឧទាហរណ៍៖ នៅក្នុងផ្ទះអ្នក មានជ្រុងទំនេរ តើអ្នកនឹងរៀបចំដាក់អ្វីឲ្យសមនឹងទីតាំងជ្រុងនោះ? ឬបើមានទីធ្លាតូចមួយកន្លែងនៅមុខផ្ទះ តើអ្នករៀបចំដាក់អ្វីឲ្យសមនឹងទីធ្លានោះ? ចំនុចនេះ យើងត្រូវការប្រើគំនិតនៃការច្នៃប្រឌិតឲ្យបានខ្ពស់?
៣. កែតម្រូវផ្នែកខាងមុខផ្ទះ ៖ នៅមុខផ្ទះ ពិសេសមាត់ទ្វា ភាគច្រើនជាងឬអ្នកសំអាតតែងប្រហែសក្នុងការរៀបចំឲ្យស្អាត ដូចជាស្នាមកំបោរឬពេលខ្លះមានស្នាមប្រេះតិចតួច ក៏ភ្ញៀវងាយនឹងចាប់បានដែរ។ ប៉ុន្តែចំនុចនេះយើងអាចកែប្រែនិងបិតបាំងបាន ដោយគ្រាន់តែដាក់ដើមរុក្ខជាតិ ឬផ្កា គឺអាចផ្លាស់ប្តូរស្ថានការណ៍បានហើយ។ ចំនុចមួយទៅគឺ ផ្លូវដើរនិងរានហាល អ្នកគួរតែសម្អាតឲ្យបានញឹកញាប់។
៤. ការប្រើកញ្ចក់ ៖ កញ្ចក់ នឹងជួយឲ្យបន្ទប់មើលទៅធំទូលាយ និងធ្វើឲ្យបន្ទប់មានពន្លឺគ្រប់គ្រាន់។
៥. តុបតែងឡើងវិញនូវចំនុចខ្លះ ៖ ប្រសិនបើអ្នកមើលទៅមិនសាកសម គួរតែធ្វើការផ្លាស់ប្តូរភ្លាម ដូចជាពណ៌ជូនកាលមើលទៅសាមញ្ញពេក ឬនៅកន្លែងខ្លះមានពណ៌ដិតខ្លាំងពេក ដែលធ្វើឲ្យរំខានដល់ភ្ញៀវ គួរតែកែសម្រួលឲ្យបានលឿន។
៦. ពន្លឺ និងខ្យល់ ៖ ការប្រើប្រាស់វាំងនន ដើម្បីទប់ស្កាត់ពន្លឺនិងកំដៅដែលចាំងជះចូលបន្ទប់ គឺសំខាន់ណាស់។ ខ្ញុំតែងស្រម៉ៃថា បើបន្ទប់ខ្ញុំមានពន្លឺចូលបែបស្រាលៗនិងស្រទន់ តែមិនក្តៅ នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អនិងកក់ក្តៅ(បើខ្ញុំជាអតិថិជន)។ ពណ៌ និងខ្យល់ ក៏ជាផ្នែកមួយសំខាន់ដែលអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ផងដែឬ។
៧. បន្ថែមការប៉ះដ៏ស្រស់ស្រាយ ៖ នៅក្នុងបន្ធប់នីមួយ២ គួរតែដាក់បន្ថែមនូវផ្កាស្រស់ៗឬរុក្ខជាតិបៃតង ដើម្បីបង្កើតអារម្មណ៍ស្រស់ស្រាយ។ ចំនែកនៅក្នុងបន្ទប់ទឹក គួរតែប្តូរកន្សែង និងកំរាលចាស់ចេញ ព្រមទាំងបន្ថែមក្លិនបែបស្រាលៗកាន់តែប្រសើរ។
៨. ផ្នែកខាងក្រៅផ្ទះ ៖ អ្នកគួររៀបចំបង្កើតបរិយាកាសខាងក្រៅ ឲ្យមើលទៅមានផាសុកភាព។ នេះក៏ជាអារម្មណ៍ដែលអតិថិជនចង់បានដែរពិសេសបើភ្ញៀវនោះជាអ្នកដែលចូលចិត្តប្រើមនោរសញ្ចេតនា និងភាពរ៉ូម៉ែនទិចខ្ពស់។ កន្លែងអង្គុយអានសៀវភៅ ឬតុអង្គុយញ៉ាំកាហ្វេ និងជជែកកំសាន្តនានាក្នុងគ្រួសារ។
៩. កំណត់ស្តាយនៃអារម្មណ៍ ៖ នៅពេលភ្ញៀវចូលមក នឹងទទួលបានអារម្មណ៍តាមដែលយើងកំណត់និងរៀបចំទុកជាមុន។ ក្លិនក្រអូបស្រាលៗ តុអាហារសាមញ្ញៗបង្កប់អត្ថន័យឆើតឆាយ នឹងជួយទាក់ទាក់ភ្ញៀវ។
១០. ពង្រីកទំហំ ៖ យើងអាចពង្រីកទំហំផ្ទះបានតាមរយៈការរៀបចំម៉្យាងដែលគេហៅថា តូចនិងតិចហើយស្រប។ ទិចនិចនេះ តម្រូវឲ្យអ្នករៀបប្លង់ផ្តោតទៅលើការបង្កើតលំហក្នុងបន្ទប់ ដូចជាទូរសំលៀកបំពាក់ កន្លែងដាក់ម៉ាស៊ីនត្រជាក់បំបាំងកាយ កន្លែងដាក់ធុងសំរាមដែលមើលមិនឃើញ និងទ្វារ៉ូតជាដើម។
ទាំងនេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះ នៅមានច្រើនតែដែលអ្នកគួរពិចារណារៀបចំ ដើម្បីធ្វើឲ្យអចលនទ្រព្យរបស់អ្នកកើនតម្លៃជាមុន។ ប្រសិនបើលោកអ្នកមានមតិយោបល់ សូមខមិនខាងក្រោមអត្ថបទនេះ ឬបើមានសំនួរនិងការប្រឹក្សានានា សូមទំនាក់ទំនងមក តេលេក្រាម របស់ខ្ញុំ។ អរគុណ
